ណាហ្គាវើល ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ដោយ​សល់​១ប្រកួត​ក្នុង​ដៃ

  • 2018-09-24 01:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​លីគ ណាហ្គាវើល បាន​គ្រង​ជើងឯក​លីគ​កំពូល​កម្ពុជា រដូវ​កាល​២០១៨ បន្ទាប់ពី​បាន​យក​ឈ្នះ​ក្រុម​វិសាខា ដោយ​លទ្ធផល ២-១ ក្នុង​សប្ដាហ៍​ទី​២១។ ជ័យជម្នះ​នេះ មាន​ន័យ​ថា បឹងកេត​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើងឯក បាន​ត្រឹម​ឈរ​នៅ​លេខ​២ បន្ទាប់ពី​ស្មើ​ជាមួយ អង្គរ​ថាយហ្គឺរ ដោយ​លទ្ធផល ២-២ នៅ​ទឹកដី​ខេត្តសៀមរាប កាលពី​ម្សិលមិញ។

ណាហ្គាវើល លេងនៅពហុកីឡដ្ឋានជាតិ កាលពីខែឧសភា ឆ្នាំ​២០១៨

ណាហ្គាវើល មាន​ចំនួន ៥៣​ពិន្ទុ តាម​ពីក្រោយ​ដោយ បឹង​កេត ដែល​មាន​លទ្ធផល ៤៩​ពិន្ទុ​។ ចំណែក ក្រុម​លេខ​៣ គឺ វិសាខា មាន ៤៥​ពិន្ទុ បន្ទាប់ពី​បរាជ័យ​យប់មិញ​។ ក្រុម​ទាំង​អស់​ សុទ្ធតែ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ដូច​គ្នា​។

សូម​បញ្ជាក់​ថា ក្នុង​ការ​ប្រកួត​បន្ទាប់ ណាហ្គាវើល ត្រូវ​ប៉ះ​ជាមួយ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ចុង​សប្ដាហ៍​នេះ​៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;