ការ​ប្រកួត​បញ្ចប់​រដូវ​កាល​របស់ ណាហ្គា​វើល ត្រូវ​បាន​ផ្លាស់ប្ដូរ​ទីតាំង​ប្រកួត​

  • 2018-09-26 09:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ក្លឹប ណាហ្គាវើល ទល់​នឹង​ក្លឹប អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​សប្ដាហ៍​ទី​២២ ដែល​ជា​សប្ដាហ៍​ចុងក្រោយ​នៃ​លីគ​កំពូល​កម្ពុជា​រដូវកាល​២០១៨ នឹង​ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​កីឡដ្ឋាន​ពី ស្ដាត​ចាស់ មកកាន់ ពហុ​កីឡដ្ឋាន​ជាតិ​វិញ។ នេះ​បើ​យោង​តាម​លិខិត​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ចុះ​នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ។

លិខិត​ដដែល​ឲ្យដឹង​ថា ចំពោះ​ពេល​វេលា​ប្រកួត ត្រូវ​បាន​ផ្លាស់ប្ដូរ​ផងដែរ ពី​ម៉ោង ៣​រសៀល ​​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨ មក​ម៉ោង ៥ ល្ងាច​ ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨។

មូលហេតុ​គឺ គណៈកម្មការ​ប្រកួត​បាល់ទាត់​កម្ពុជា នឹង​ប្រារព្វ​ពិធី​ប្រគល់​ពាន​ និង​បំពាក់​មេដាយ​ជូន​ដល់​ក្លឹប​បាល់ទាត់​ណាហ្គាវើល​ ដែល​ទទួល​បាន​ជើងឯក លីគ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ បន្ទាប់ពី​ការ​ប្រកួត​រវាង ណាហ្គាវើល ទល់​នឹង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;