អភិបាល​រាជធានី ហាម​​មិន​ឱ្យមាន​រថយន្តធំៗ​ ចេញ-ចូល​ភ្នំពេញ​ ពេលថ្ងៃ​ជា​ដាច់ខាត

  • 2018-09-30 04:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 103

ចន្លោះមិនឃើញ

លោក ឃួង ស្រេង អភិបាល​រាធានី​ភ្នំពេញ បានដាក់​បទ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ-សង្កាត់ សហការ​គ្នា ត្រូវ​ហាមឃាត់ និង​ចាត់វិធានការ​មិនឱ្យ​រថយន្ត​ធំៗ ចេញ-ចូល​រាជធានី​ភ្នំពេញ នៅ​ពេលថ្ងៃ​ជា​ដាច់ខាត។ ហើយ​ក៏លែង​ឱ្យមាន​ការ​កំណត់​ម៉ោង​ចេញចូលក្រុង​ដូច​មុនទៀត​ដែរ។ ការ​ថ្លែង​នេះ ក្នុង​ពិធី​សំណេះ​សំណាល ជាមួយ​មន្ដ្រី​រាជការ ចំណុះ​សាលា​ខណ្ឌ​ចំការមន និង​សង្កាត់ កាលពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១៨។

លោក ឃួង ស្រេង ថ្លែងនាពេលកន្លងមក

បើតាម​ការចុះផ្សាយ​របស់ AKP លោក ឃួង ស្រេង បាន​លើកឡើង​ថា រថយន្ត​ចេញចូល​រាជធានីភ្នំពេញ​បាន​តាមចិត្ត ឱ្យតែមាន​បណ្ណ​អនុញ្ញាត​ចេញ-ចូល​ក្រុង​ប្រភេទA, BនិងC ដោយ​បាន​បង្ក​ឱ្យមាន​គ្រោះ ថ្នាក់ និង​កកស្ទះ​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាងខ្លាំង។

«បញ្ហា​បណ្ណ​អនុញ្ញាត​ចេញ-ចូល​ក្រុង​ប្រភេទA, BនិងCនេះ គេអាច ​copy បាន​យ៉ាងស្រួល ដោយគ្មាន​សមត្ថកិច្ច​ណា​យកមក​ពិនិត្យ​ថា ពិត ឬ​មិនពិត​នោះ។ ដូច្នេះ​ចាប់ពី​ពេលនេះ​តទៅ ឡានធំ ចេញ-ចូល រាជធានី​ភ្នំពេញ​ពេលថ្ងៃ មិន​អនុញ្ញាត​ឱ្យមាន​ដាច់ខាត តែ​អាចចេញ-ចូលក្រុង​បាន​ចាប់ពី​ម៉ោង ៨ទៅ ម៉ោង៩​យប់»។ លោក​អភិបាល​រាជធានី​បញ្ជាក់​បន្ថែម។

ផ្លូវបី ដែល​អាជ្ញាធរ​រាជធានីភ្នំពេញ មិនឱ្យ​រថយន្ត​ធំ​ឆ្លង​កាត់​ដាច់​ខាត​នោះ គឺមហាវិថី​ព្រះមុនីវង្ស វិថី​ព្រះ​ស៊ីសុវត្តិ និង​មហាវិថី​ព្រះនរោត្តម៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;