ធារី និង​ Terengganu ឡើង​ទៅ​វគ្គ១/២​ពាន Malaysia Cup ប៉ះ​ជើង​ខ្លាំង

  • 2018-10-02 04:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Terengganu ដែល​មាន​វត្តមាន​កីឡាករ​កម្ពុជា ធារី ចន្ថាប៊ីន បាន​ឆ្លង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Malaysia Cup បន្ទាប់ពី​យក​ឈ្នះ​ក្លឹប Felda United នៅ​វគ្គ​៨ក្រុម​ចុងក្រោយ ទាំង​ពីរ​ជើង ដោយ​លទ្ធផល​សរុប ៦-៤ នា​ពេល​កន្លង​ទៅ។

ធារី ចន្ថាប៊ីន និងមិត្តរួមក្រុម ក្នុងការប្រកួតមួយនាពេលកន្លងទៅ (រូបថត៖ Terengganu)
Terengganu នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុមខ្លាំង Johor Darul Ta'zim (JDT) ដែល​បាន​យក​ឈ្នះ​ក្លឹប Pahang ដោយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៣-១។ ជើង​ទី​មួយ​នៃ​ការ​ប្រកួត​រវាង Terengganu ទល់នឹង JDT នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី៦ ខែ​តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩ យប់​នៅ​ម៉ាឡេស៊ី (ត្រូវ​នឹង​ម៉ោង ៨យប់​នៅ​កម្ពុជា)។

សូម​ជម្រាប​ថា ក្នុង​រដូវ​កាល​នេះ ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ចំនួន​២លើក នៅ​លីគ​កំពូល​ម៉ាឡេស៊ី ដោយ Terengganu មិន​ធ្លាប់​ស្មើ ឬ​ឈ្នះ JDT ឡើយ។ ក្នុង​នោះ​ចាញ់​ទាំងពីរ​លើក ក្នុង​លទ្ធផល ២-០ និង ១-០។

Terengganu បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​ចំណោម​១២ក្រុម​ ស្រប​ពេល​ដែល JDT ជា​ជើង​ឯក​លីគ​កំពូល​ម៉ាឡេស៊ី ក្នុង​រដូវ​កាល​នេះ។

(រូបភាព៖ Terengganu)

ដោយឡែក ​១គូទៀត គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្លឹប Perak ជាមួយ Sabah នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;