ប្រមុខ​ការទូត​អាមេរិក ទៅ​ជួប គីម ជុងអ៊ុន ជាថ្មី ក្រោយ​កូរ៉េខាងជើង​ប្រកាស​មិន​បោះបង់​អាវុធ​នុយក្លេអ៊ែរ

  • 2018-10-02 23:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mike Pompeo រដ្ឋមន្រ្តីក្រសួង​ការបរទេស​អាមេរិក នឹង​ធ្វើទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េខាងជើង នៅ​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ ដោយ​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក គីម ជុងអ៊ុន មេដឹកនាំកំពូល​កូរ៉េខាងជើង ស្ដីពី​ពី​បញ្ហា​ការ​រំលាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបទេស​អាមេរិក។

លោក Mike Pompeo រដ្ឋមន្រ្តីក្រសួង​ការបរទេស​អាមេរិក/ រូបភាព៖ AFP

សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី​ជំនួប​នេះ គឺ​ក្រោយ​កូរ៉េខាងជើង​បាន​ប្រកាស​ថា កូរ៉េខាងជើង​នឹង​មិន​បោះបង់​អាវុធ​នុយក្លេអ៊ែរ ក្នុង​ការ​ផ្លាស់ប្ដូរ​សម្រាប់​កិច្ចព្រមព្រៀង​សន្ដិភាព​នោះ​ទេ។

សូម​បញ្ជាក់​ថា នេះ​ជា​ទស្សនកិច្ច​លើក​ទី៤ របស់​ប្រមុខ​ការទូត​អាមេរិក​ទៅ​កាន់​កូរ៉េខាងជើង ខណៈ​រដ្ឋបាល ដូណាល់ ត្រាំ កំពុង​សំឡឹង​ទៅ​រក​ការ​រំលាយ​កម្មវីធី​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​របស់​កូរ៉េខាងជើង៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;