ក្រសួង​ព័ត៌មាន​ឆ្លើយ​តប​នឹង​សំណើសុំ​បិទ​បទ "ភ្ជុំ​បិណ្ឌ​នឹក​ស្រុក"

  • 2018-10-04 08:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បទចម្រៀង "ភ្ជុំ​បិណ្ឌ​នឹក​ស្រុក" របស់​​លោក ម៉ៅ ហាជី កំពុង​ប្រឈម​នឹង​ការ​បិទ​លែង​ឲ្យ​ចាក់​ផ្សាយ​ត​ទៅ​ទៀត ក្រោយ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ស្នើ​ទៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឱ្យចាត់​វិធានការ​ផ្អាក​ការ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ កាល​ពី​ម្សិល​មិញ​នេះ ក្រោម​ហេតុផល​ថា មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​គោលនយោបាយ​រដ្ឋាភិបាល។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​
ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឲ្យ​ដឹង​ថា **ពេល​នេះ​ក្រសួង​កំពុង​តែ​ពិនិត្យ​ថាតើ គួរ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​នេះ ឬ​មិន​គួរ​** ។ លោក​បញ្ជាក់​ថា ត្បិត​តែ​​ឃ្លា​មួយ​ចំនួន​ក្នុង​បទចម្រៀង ​"ភ្ជុំ​បិណ្ឌ​នឹក​ស្រុក" ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​យក​ចិត្ត​ទុកដាក់ និង​ផ្ដល់​កិច្ច​គាំពារ​ដល់​កម្មករ និយោជិត **ប៉ុន្តែ​បទ​ចម្រៀង​នេះ​បាន​ចេញ​ផ្សាយ​តាំង​ពី​២ឆ្នាំ​មុន​ម្ល៉េះ ដូច្នេះ​មិន​អាច​សម្រេច​ភ្លាមៗ​ថា បិទ ឬ​មិន​បិទ​នោះ​ទេ** ។

បទ ​"ភ្ជុំ​បិណ្ឌ​នឹក​ស្រុក" ច្រៀង​ដោយ​លោក ម៉ៅ ហាជី ស្ថិត​ក្នុង​ផលិតកម្ម​ថោន បាន​ចេញ​ផ្សាយ​តាំង​ពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ។ បទនេះ និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក ងួន សុបិន្ត៕

លិខិតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ ស្នើទៅក្រសួងព័ត៌មាន៖

ប្រភព៖ Sabay News អត្ថបទ៖ ដេត ធន្នី

អត្ថបទថ្មី
;