លោក ស៊ឹម កា ​ត្រូវ​បាន​ជ្រើសរើស​ជា​អនុប្រធាន​ទី១ ​ព្រឹទ្ធសភា

  • 2018-10-11 03:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ឹម កា ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជាអនុប្រធានទី១ថ្មី ​ព្រឹទ្ធសភា ជំនួស​លោក នៃ ប៉េណា ដែលបានទទួលមរណភាព​កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០១៨។

លោក ស៊ឹម កា ក្នុង​កិច្ចប្រជុំវិសាមញ្ញ​ព្រឹទ្ធសភា ​នីតិកាលទី៤ នាព្រឹក​ថ្ងៃទី​១១ ខែតុលា​ ឆ្នាំ​២០១៨​
ការបោះឆ្នោត​ជ្រើសរើសនេះ ​ត្រូវបាន​ធ្វើឡើង​ក្នុងកិច្ចប្រជុំវិសាមញ្ញ​ព្រឹទ្ធសភា ​នីតិកាលទី៤ ក្រោម​អធីបតីភាពរបស់​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៨​នេះ។

លោក ស៊ឹម កា ទទួលបានសំឡេង​គាំទ្រចំនួន ៥៨សំឡេង លើ​ ៥៨សំឡេង នៃសមាជិក​ព្រឹទ្ធសភា​ទាំងមូល។

ដោយឡែក លោកស្រី កង សៅរ៍ធន ត្រូវបានប្រកាស​ទទួលស្គាល់​ជាសមាជិកព្រឹទ្ធសភាថ្មី នៅមណ្ឌលភូមិភាគទី៥៕

លោកស្រី កង សៅរ៍ធន ក្នុង​កិច្ចប្រជុំវិសាមញ្ញ​ព្រឹទ្ធសភា ​នីតិកាលទី៤ នាព្រឹក​ថ្ងៃទី​១១ ខែតុលា​ ឆ្នាំ​២០១៨​

រូបថត៖ ទំព័រហ្វេសប៊ុកអ្នកនាំពាក្យព្រឹទ្ធសភា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;