ជើង​ហោះ​ហើរ​វែង​បំផុត​លើ​លោក បាន​ចាប់ផ្ដើម​ចេញ​ពី​សិង្ហបុរី​

  • 2018-10-11 07:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines របស់ប្រទេស​សិង្ហបុរី ​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៨​នេះ បាន​ចាប់ផ្ដើម​ជើង​ហោះ​ហើរ​វែង​បំផុត​របស់​ខ្លួន ​ពី​សិង្ហបុរី ទៅ​កាន់​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដោយ​ប្រើប្រាស់​រយៈ​ពេល​ហោះ​ហើរ​ជិត ១៩ម៉ោង។

ជើងហោះហើរ​របស់​ក្រុមហ៊ុន Singapore Airlines
ជើង​ហោះ​ហើរ​ត្រង់​ SQ22 របស់​ក្រុមហ៊ុន Singapore Airlines នឹង​ដឹក​អ្នកដំណើរ​ចំនួន ១៦១​នាក់ ធ្វើដំណើរ​លើ​ចម្ងាយ​ ១៦៧០០ គីឡូម៉ែត្រ​ តាម​រយៈ​យន្តហោះ​ខ្នាត​ធំ Airbus A350-900ULR ។

ក្រុមហ៊ុន​ដដែល​បាន​ឲ្យ​ដឹង​ថា អ្នក​ធ្វើការ​លើ​យន្តហោះ​ដែល​រួមមាន​ពី​ឡុត ​២​នាក់ ព្រមទាំង​អ្នក​បម្រើ​ការ​ចំនួន​១៣​នាក់ នឹង​ឆ្លាស់គ្នា​ក្នុង​រយៈ​ពេល​យ៉ាង​តិច ៤ម្ដង ដើម្បី​បម្រើអ្នកដំណើរទាំងអស់។

ជើង​ហោះហើរ​វែង​បំផុត​ទាំង​៨ លើ​ពិភព​លោក៖

  • សិង្ហបុរី-ញ៉ូយ៉ក៖ ១៨ម៉ោង ៤៥នាទី

  • ក្រុង​ Auckland (នូវែលហ្សេឡង់)-ក្រុង Doha (កាតា)៖ ១៧ម៉ោង ៤០នាទី

  • ក្រុង Houston (អាមេរិក)-​ក្រុងស៊ីដនី (អូស្ត្រាលី)៖ ១៧ម៉ោង ៣០នាទី

  • ក្រុង Perth (​អូស្ត្រាលី)-ក្រុងឡុងដ៍ (អង់គ្លេស)៖ ១៧ម៉ោង ២០នាទី

  • ក្រុង Los Angeles (អាមេរិក)-សិង្ហបុរី៖ ១៧ម៉ោង ២០នាទី

  • ក្រុង Auckland-ក្រុងឌុយបៃ (អារ៉ាប់រួម)៖ ១៧ម៉ោង ២០នាទី

  • ក្រុង Johannesburg (អាហ្វ្រិកខាងត្បូង)-ក្រុង Atlanta (អាមេរិក)៖ ១៦ម៉ោង ៥០នាទី

  • ក្រុង​អាប៊ូដាប៊ី (​អារ៉ាប់រួម)-ក្រុង Los Angeles៖ ១៦ម៉ោង ៣០នាទី៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;