អាត អូនតូច និងទៀត គីមហេង ផ្ទេរពីសាលាបាទីទៅកាន់ក្លឹបវិសាខា
- 2018-10-16 04:07:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាត អូនតូច និងទៀត គីមហេង ផ្ទេរពីសាលាបាទីទៅកាន់ក្លឹបវិសាខា
ចន្លោះមិនឃើញ
កីឡាករបាល់ទាត់ អាត អូនតូច និង ទៀត គីមហេង របស់សាលាបាល់ទាត់ជាតិបាទី នឹងត្រូវផ្ទេរទៅកាន់ក្លឹបបាល់ទាត់វិសាខា។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរំសាយកីឡាករចំនួន ១៦នាក់នៃសាលាកីឡាបាល់ទាត់ជាតិបាទីឆ្នាំ២០១៨ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែតុលានេះ។
ក្លឹបដែលកីឡាករទាំង១៦នាក់ នឹងផ្ទេរទៅចូលរួម រួមមាន៖ ណាហ្គាវើល (៣នាក់) បឹងកេត (៣នាក់) វិសាខា (៦នាក់) និងអគ្គិសនីកម្ពុជា (៤នាក់)។
សន្និសីទសារព័ត៌មានដដែលបានឲ្យដឹងទៀតថា ចំពោះហេតុផលនៃការរំសាយនេះ គឺដោយសារកីឡាករបានរៀនថ្នាក់ទី១២ សម្រាប់ឆ្នាំសិក្សា២០១៧-១៨ ឬ សុំលាឈប់ដោយសារជីវភាពគ្រួសារជាដើម៕