អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មិនបាន​ពាក់​កណ្ដាល​នៃ​ចំនួន​ដែល​រំពឹង​ទុក

  • 2018-10-19 05:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះបោះឆ្នោត​ឆ្នាំ២០១៨ ដែល​ធ្វើឡើងពីថ្ងៃទី១តុលាមក ត្រូវបាន​បញ្ចប់ហើយ​កាលពី​ថ្ងៃទី១៨​តុលា​ម្សិលមិញ​នេះ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត បាន​បង្ហាញ​លទ្ធផល​បណ្តោះអាសន្ន​ដូច​ខាងក្រោម៖

-អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ១៩៥ ០៨៧នាក់ (ជាង១៩ម៉ឺននាក់) ស្មើនឹង ៣៩,៨២% នៃ​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ដែល​ត្រូវ​ចុះ​ឈ្មោះថ្មី​ចំនួន​ជិត ៤៩ម៉ឺន​នាក់។

-អ្នក​ដែល​បាន​លុបចេញពី​បញ្ជី មាន​ចំនួន ៥៤ ១៦៥នាក់។

-អ្នក​ដែលបាន​កែតម្រូវ​ទិន្នន័យ​មាន​ចំនួន ១ ៥៥៣​នាក់។

ប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៧
ជុំវិញ​ចំនួន​អ្នក​ទៅចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​មាន​មិនដល់​ពាក់កណ្តាល​នៃការ​រំពឹងទុក​នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ គ.ជ.ប បាន​ថ្លែង​ប្រាប់​វិទ្យុវាយោ កាលពី​ម្សិលមិញ​ថា កត្តា​នេះ បណ្តាល​មក​ពី​ការចុះ​ឈ្មោះ​ឆ្នាំ​នេះ គ្រាន់តែ​ជា​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំឆ្នាំ មិន​បម្រើឲ្យ​ការបោះឆ្នោត​នៅ​ឆ្នាំ​បន្ទាប់ ដូច​ការចុះឈ្មោះ​ឆ្នាំ​២០១៦ និង​២០១៧ ឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;