សិង្ហបុរី នឹងមានរោងចក្រផលិតរថយន្តអគ្គិសនី
- 2018-10-25 02:24:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរី នឹងមានរោងចក្រផលិតរថយន្តអគ្គិសនី
ចន្លោះមិនឃើញ
ក្រុមហ៊ុន Dyson ដែលមានប្រភពពីចក្រភពអង់គ្លេស បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមផលិតរថយន្តអគ្គិសនី នៅប្រទេសសិង្ហបុរី ចាប់ពីឆ្នាំ២០២១ បន្ទាប់ពីរោងចក្រផលិតរថយន្តអគ្គិសនី ត្រូវបានសាងសង់រួចរាល់តាមផែនការនៅក្នុងឆ្នាំ២០២០។
មកទល់ពេលនេះ ក្រុមហ៊ុនដដែលបានជួលបុគ្គលិកនៅសិង្ហបុរីប្រហែល ១១០០នាក់រួចមកហើយ ដើម្បីឲ្យធ្វើការងារនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសិង្ហបុរី។
ក្រុមហ៊ុន Dyson បានប្រកាសថា ប្រាក់ចំណេញឆ្នាំ២០១៧ មានចំនួន ៨០០លានផោន (ប្រហែល ១ពាន់លានដុល្លារអាមេរិក) ពីប្រភពនៅប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង កោះតៃវ៉ាន់។
សូមជម្រាបថា រថយន្តដំណើរការដោយអគ្គិសនី កំពុងពេញនិយមនៅបណ្ដាប្រទេសមួយចំនួនលើពិភពលោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយឧស្ម័ន ដែលចេញពីរថយន្តដែលប្រើប្រាស់សាំង និងម៉ាស៊ូត៕