Facebook លុប​រូប​អាស​អាភាស​កូន​ក្មេង​បាន​ជាង ៨​លាន​រូប

  • 2018-10-25 03:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Facebook បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ថា បណ្ដាញ​សង្គម​របស់​ខ្លួន​បាន​លុប​ចោល​នូវ​រូបភាព​អាសអាភាស​អនីតិជន​​បាន​ចំនួន ៨,៧​លាន​រូប សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (AI)។

កម្មវិធី​ Facebook នៅ​លើ​កុំព្យូទ័រ/ ប្រភព​រូប៖ KATU
AI របស់ Facebook ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​លើ​បណ្ដាញ​សង្គម កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ វា​មាន​សមត្ថភាព​អាច​កំណត់​សម្គាល់​រូបភាព​ហាមឃាត់ ជាពិសេស​រូបភាព​អាសអាភាស​​តែ​ម្ដង។ បច្ចុប្បន្ន Facebook ក៏​គ្រោង​នឹង​ដាក់​បញ្ចូល​បច្ចេកវិទ្យា​ដូច​គ្នា​នេះ​ទៅ​លើ​កម្មវិធី Instagram ដែល​ខ្លួន​​កំពុង​កាន់កាប់​ផង​ដែរ។

គួរ​បញ្ជាក់​ថា ក្រោម​សម្ពាធ​ពី​និយ័តករ និង​សមាជិក​សភា​អាមេរិក ក្រុមហ៊ុន Facebook បាន​សន្យា​នឹង​បង្កើន​ល្បឿន​លុប​ចោល​នូវ​មាតិកា​ណា​ដែល​មាន​លក្ខណៈ​ជ្រុល​និយម និង​មិន​ស្រប​ច្បាប់។ Facebook បាន​រើស​យក AI មក​ធ្វើ​ជា​ជំនួយ ដែល​អាច​ត្រួត​ពិនិត្យ​រាល់​ការ​បង្ហោះ​របស់​អ្នក​ប្រើប្រាស់​នីមួយៗ។

លោក Antigone Davis ប្រធាន​ផ្នែក​សុវត្ថិភាព​សកល​របស់ Facebook បាន​ឲ្យ​ដឹង​ថា AI បាន​ជួយ​បណ្ដាញ​សង្គម​ច្រើន ហើយ​​វា​មាន​ប្រសិទ្ធភាព។ យ៉ាង​ណា​មិញ ពេល​ខ្លះ​វា​ក៏​មាន​កំហុស​ផង​ដែរ (លុប​ច្រឡំ) តែ​អ្នក​ប្រើប្រាស់​អាច​តវ៉ា (Appeal) បាន៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;