បំណែក​ដែក​ធ្លាក់​ពី​​លើអាកាស​នៅ​ខេត្ត​ព្រះវិហារ សង្ស័យ​ថា​ជា​បំណែក​យន្តហោះ​ស៊ើបការ​គ្មាន​មនុស្ស​បើក

  • 2018-10-25 06:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បំណែកដែក​ បាន​ធ្លាក់​មកលើដីនៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពីគេ​បាន​​​ឮ​​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង​នៅលើ​អាកាស​។ ហេតុការណ៍​ ដែល​បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ដល់​ទាហាន និងប្រជាពលរដ្ឋនៅតំបន់នោះ បាន​​កើតឡើង​នៅវេលា​ម៉ោងប្រមាណជាង ៦ព្រឹក ថ្ងៃទី២៥ ខែតុលានេះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ [ខ្លីៗ] នៅមុននេះបន្តិចថា ពិតជា​មាន​ករណី​ផ្ទុះ និង​ធ្លាក់​បំណែក​ដែក​ពី​លើ​អាកាស​នៅជិត​តំបន់​ប្រាសាទ​ព្រះវិហារ​ពិត​ប្រាកដ​មែន។​ លោក​បញ្ជាក់ថា បំណែកដែលធ្លាក់​នោះ អាចជាបំណែកដ្រូន ឬយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក។ លោកបានបន្តថា ករណីនេះ នៅមិនទាន់​សន្និដ្ឋានថាជាករណីអ្វីនៅឡើយទេ ខណៈ​ក្រុម​ជំនាញ​ កំពុងតែ​ស្រាវជ្រាវ។

ចំណែកលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏​បាន​ឲ្យ​ដឹងដែរថា សមត្ថកិច្ចកំពុង​ស្រាវជ្រាវ​តាមដានករណីនេះ ប៉ុន្តែ​មិនទាន់អាច​សន្និដ្ឋានថា​ជាអ្វីពិតប្រាកដទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;