បណ្តា​ផ្លូវជាតិ​ក្នុង​ខេត្ត​កណ្តាល នឹង​ត្រូវ​ពង្រីក​ចិញ្ចើម​ផ្លូវ​រហូត​ដល់ ១៥ម៉ែត្រ​

  • 2018-10-26 01:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បណ្តា​ផ្លូវជាតិ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​កណ្តាល រួមមាន៖ ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ៥ ផ្លូវជាតិ​លេខ៦ ផ្លូវជាតិ​លេខ១៤ ផ្លូវជាតិ​លេខ២០បេ ផ្លូវជាតិ​លេខ២១ ផ្លូវជាតិ​លេខ២១​អា ផ្លូវជាតិ​លេខ២១បេ ផ្លូវជាតិ​លេខ៣៤ ផ្លូវលេខ​១១០ និងផ្លូវលេខ​១៥១​អា នឹង​ត្រូវ​ចាប់ផ្តើម​ពង្រីក​ចិញ្ចើមផ្លូវ​រហូត​ដល់ ១៥ម៉ែត្រ ចាប់ពី​ថ្ងៃទី១៤ វិច្ឆិកា ២០១៨​តទៅ។ នេះបើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០១៨។

ផ្លូវជាតិលេខ៦ នៅតំបន់ព្រែកលៀប រាជធានីភ្នំពេញ (រូបតំណាង)
មន្ទីរ​សាធារណការ​ខេត្ត​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន ក្បាលដី ឬ​បាននឹង​កំពុង​សាងសង់​តូប​អាជីវកម្ម ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​ខាងលើ​នេះ ​រំកិល​យ៉ាងតិច​ណាស់ ឱ្យបាន ១៥ម៉ែត្រ​ពីអ័ក្ស​ផ្លូវ ចាប់ពី​ការជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ការ​ជូនដំណឹង​ខាងលើនេះ គឺ​អនុវត្ត​តាម​យុទ្ធនាការ ១០០ថ្ងៃ របស់​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​មន្ទីរសាធារណការខេត្ត ទទួល​ការថែទាំ​ផ្លូវជាតិ ផ្លូវខេត្ត​ជាប្រចាំ ព្រមទាំង​ជួសជុល​លុប​សំបុក​មាន់ ធានា​ឱ្យបាន​នូវ​ស្ថានភាព​ផ្លូវល្អ​ជានិច្ច​តាម​ផែនការ និង​កិច្ចសន្យា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;