កីឡាករ​ភ្នំពេញក្រោន ហ្វឹកហាត់​ថ្ងៃ​ដំបូង ក្រោម​ការ​បង្វឹក​របស់​លោក Leo

  • 2018-10-26 06:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កីឡាករ​នៃ​ក្លឹបបាល់ទាត់ភ្នំពេញក្រោន បាន​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​​លើកដំបូ​ង​ ក្រោម​ការដឹកនាំ​របស់​លោកគ្រូបង្គោល​ថ្មី Leonardo Vitorino កាលពី​ល្ងាច​ថ្ងៃ​ទី២៥ ខែតុលា​ម្សិលមិញ​នេះ នៅ​កីឡដ្ឋាន RSN។ នៅ​ក្នុង​ការ​ហ្វឹកហាត់​នោះ គេ​សង្កេត​ឃើញ​មាន​វត្តមាន​កីឡាករ​មួយចំនួន ចូល​ធ្វើ​តេស្ត​សមត្ថភាព​ផងដែរ ដូច​ជា នៅ សុសិលា ជាដើម។

យ៉ើ សាហ្វ៊ី ដែល​ជា​កីឡាករ​វ័យក្មេងមួយរូប ក្នុង​ចំណោម​កីឡាករ​វ័យក្មេងជាច្រើន​របស់​ភ្នំពេញក្រោន ដែល​ចូលរួម​ហ្វឹកហាត់​នោះ បាន​ថ្លែង​ប្រាប់​វិបសាយ​ផ្លូវការ​របស់​ក្លឹប​ (ppcfc.com) ថា៖ « ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានគ្រូបង្វឹកល្បីមកដឹកនាំក្រុម ការហ្វឹកហាត់របស់គាត់ជាលើកដំបូងនេះគឺផ្តោតទៅលើការគ្រប់គ្រងបាល់ ការលេងបាល់លឿនៗ ហើយនៅពេលបាត់បាល់គឺត្រូវដេញយកឲ្យបានមកវិញ។ ហាត់ថ្ងៃដំបូងជាមួយគាត់ខ្ញុំពិតជាហត់ខ្លាំង ប៉ុន្តែយើងទទួួលបានចំណេះថ្មីៗជាច្រើន ព្រោះគាត់ជំរុញឲ្យយើងលេងខ្លាំងៗ លើទីលាន»។

សូម​បញ្ជាក់ថា លោក Leonardo Vitorino ដែល​ជា​អតីត​គ្រូបង្គោល​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្គោល​នៃ​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ ក្រៅ​ពី​តែងតាំង​លោក Leo ក្លឹប​ជើងឯក​លីគ​កំពូល​កម្ពុជា ៦សម័យ ក៏បានតែងតាំង​លោក ស៊ុំ វណ្ណា ជាគ្រូជំនួយ និងលោក​ Luis Fernando Vitorino ជា​គ្រូបង្វឹក​អ្នកចាំទីផងដែរ។

ខាងក្រោមនេះ ជា​ទិដ្ឋភាពនៃការ​ហ្វឹកហាត់​ថ្ងៃដំបូង​របស់ភ្នំពេញក្រោន៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;