ក្រសួងមហាផ្ទៃ បង្ហាញឈ្មោះគណនី Facebook ដែលត្រូវបានបិទ
- 2018-10-27 07:07:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងមហាផ្ទៃ បង្ហាញឈ្មោះគណនី Facebook ដែលត្រូវបានបិទ
ចន្លោះមិនឃើញ
នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដាក់ចេញនូវយន្តការក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបចំពោះបទល្មើសបច្ចេកវិទ្យា។ ក្នុងរយៈកាលកន្លងមកនេះ បទល្មើសក្នុងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនត្រូវបាននាយកដ្ឋាន សហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រហូតឈានដល់ការបិទជាស្ថាពរនូវគណនី ក្លែងក្លាយមួយចំនួនរួមមាន៖
១-ទំព័រ Facebook ឈ្មោះ សមាគម វៀតណាមនៅកម្ពុជា
២-ទំព័រ Facebook ឈ្មោះ Hun Mannet (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត), Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្តម ហ៊ុន ម៉ាណែត)
៣-ទំព័រ Facebook ឈ្មោះ Vong Bunintreavuth
៤-ទំព័រ សមាគមវៀតណាមនៅកម្ពុជា។ លើសពីនេះ នៅមានទំព័រផ្សេងៗទៀត ដែលនាយកដ្ឋានមិនបញ្ចេញឈ្មោះ។
ការឲ្យដឹងនេះ ត្រូវបានចុះផ្សាយលើវេបសាយផ្លូវការរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។
ប្រភពបានបន្តថា ដោយសារតែប្រព័ន្ធទំនាក់ទំនង Facebook មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងភាពសំបូរបែបនៃប្រព័ន្ធអ៊ីនធឺណិត នៅទូទាំងប្រទេស ទាំងសេវា និងតំលៃទាបសមរម្យ ជាហេតុនាំឲ្យជនខិលខូចមួយចំនួនបានឆ្លៀតឱកាសលួចក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំមួយចំនួន ដើម្បីបម្រើផលប្រយោជន៍ទុច្ចរិតរបស់ពួកគេ៕