ឧទ្ធម្ភាគចក្រ​របស់​​មហាសេដ្ឋី​ថៃ ធ្លាក់​នៅ​ខាងក្រៅ​កីឡដ្ឋានក្លឹប Leicester

  • 2018-10-28 02:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ម្ចាស់ក្លឹប Leicester City បាន​​ធ្លាក់​នៅក្នុង​ចំណត​រថយន្ត​មួយ នៅ​ខាងក្រៅ​កីឡដ្ឋាន​ King Power របស់​ក្លឹប កាលពី​យប់មិញ។ ហេតុការណ៍​នេះ បាន​កើតឡើង​​ប្រហែល ១ម៉ោង​បន្ទាប់ពី​ចប់​ការ​ប្រកួត​រវាងក្លឹប Leicester City ជាមួយ​នឹង West Ham United ក្នុង​លទ្ធផល ១-១ ក្នុង​ក្របខណ្ឌ Premier League។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់ BCC។

ទោះជា​យ៉ាងណា គេមិន​ដឹង​ថា តើ​មហា​សេដ្ឋីថៃ លោក Vichai Srivaddhanaprabha ដែលជា​ម្ចាស់ក្លឹប Leicester ស្ថិត​នៅក្នុង​ឧទ្ធម្ភាគចក្រ អំឡុង​ពេលធ្លាក់​នោះ​ឬយ៉ាងណាទេ។ ហើយ​សារព័ត៌មាន​នេះ ក៏មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​ដែរ។

លោក Vichai Srivaddhanaprabha ដែលជាមហាសេដ្ឋីថៃ និងជា​ម្ចាស់ក្លឹបរបស់ Leicester City (រូបថត៖ Reuters)
សាក្សី​មួយរូប ត្រូវបាន BBC ដកស្រង់​សម្តីថា គាត់បាន​ឃើញ​អ្នកចាំទី​ក្លឹប Leicester គឺ​កីឡាករ Kasper Schmeichel បាន​រត់​សំដៅ​ទៅ​ឧទ្ធម្ភាគចក្រ​ដែលបាន​ធ្លាក់​នោះ។

លោក Vichai Srivaddhanaprabha បាន​ចូលរួម​ទស្សនា​ការប្រកួត​នេះ ដោយ​មុនពេល​លោកចូល​ទៅកន្លែង​អង្គុយ គឺ​លោក​បាន​និយាយ​ទៅកាន់​អ្នក​អត្ថាធិប្បាយ​១រូប​របស់ BBC៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;