តម្លៃ iPhone X ថ្មី និង​មួយទឹក ប្រែប្រួល​យ៉ាងណាហើយ?

  • 2018-10-30 03:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះបី​ជា​ Apple ទើប​បញ្ចេញ​ទូរសព្ទ​ស៊េរីថ្មី iPhone XR, XS និង XS Max ក៏ពិតមែន ក៏គេសង្កេតឃើញថា iPhone X ដែល​ចេញលក់​ជិតមួយ​ឆ្នាំមកហើយនោះ នៅតែមានហាងឆេង​នៅឡើយ។

បុរសម្នាក់ អង្គុយ​ចុច​ទូរសព្ទ iPhone X នៅ​តៀម​កាហ្វេ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ។ ទោះមាន​វត្តមាន​ iPhone XR, XS និង XS Max ក៏ iPhone X នៅតែ​ពេញនិយម​
ខាងក្រោម​នេះ ជា​ហាង​ឆេង​ iPhone X ដែល​ទទួល​បាន​ពីហាង​នានា នៅរាជធានី​ភ្នំពេញ៖

តម្លៃ iPhone X មួយ​ទឹក​

  • iPhone X ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៧៥០ ដុល្លារ។

  • iPhone X ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៨៥០ ដុល្លារ។

តម្លៃ​ iPhone X ថ្មី​ ធានា​ពីហាង

  • iPhone X ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៩៥៩ ដុល្លារ។

  • iPhone Xទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ០៤៩ ដុល្លារ។

តម្លៃ iPhone X ​ថ្មី​ ធានា​ពី​ក្រុម​ហ៊ុន​ផ្លូវ​ការ

  • iPhone X ទំហំ 64GB មាន​តម្លៃ​ប្រហែល ១ ២២៨ ដុល្លារ។

  • iPhone Xទំហំ 256GB មាន​តម្លៃ​ប្រហែល ១ ៤០៨ ដុល្លារ។

ងាក​មក iPhone ស៊េរី​ថ្មី​ iPhone XR, XS និង XS Max តាម​ប្រភព​ពី​ក្រុមហ៊ុន​នាំចូល​ផ្លូវ​ការ​ គឺនឹង​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​នៅ​​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕ (ចុចអាន៖ Smart និង iOne ទម្លាយ​តម្លៃ​លក់ផ្លូវការនៃ iPhone XR, XS និង XS Max )

ប្រភព៖ Sabay News អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;