ត្រាំ គ្រោងទាត់ចោលច្បាប់ទទួលបានសញ្ជាតិអាមេរិក ពេលកើតលើទឹកដីអាមេរិក
- 2018-10-31 02:02:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំ គ្រោងទាត់ចោលច្បាប់ទទួលបានសញ្ជាតិអាមេរិក ពេលកើតលើទឹកដីអាមេរិក
ចន្លោះមិនឃើញ
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងបញ្ចប់ការទទួលបានសញ្ជាតិអាមេរិក សម្រាប់កូនដែលកើតនៅលើទឹកដីអាមេរិក ក្នុងគ្រួសារដែលឪពុកម្ដាយ ជាជនអន្តោប្រវេសន៍។
ជំហររបស់លោកប្រធានាធិបតីអាមេរិក ត្រូវចាត់ទុកជាការប្រមាថរដ្ឋធម្មនុញ្ញអាមេរិក ដែលបានធ្វើវិសោធនកម្ម កាលពី១៥០ឆ្នាំមុន ដែលចែងថា អ្នកទាំងឡាយដែលកើត ឬធំធាត់នៅទឹកដីអាមេរិក និងតាមយុត្តាធិការ គឺជាប្រជាពលរដ្ឋអាមេរិក។
លោក ត្រាំ មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ដែលលោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីគាំទ្រការបញ្ចប់ការទទួលបានសញ្ជាតិអាមេរិកសម្រាប់កូនដែលកើតនៅលើទឹកដីអាមេរិកនោះទេ។
ប្រសាសន៍របស់លោកត្រាំ ធ្វើឡើងបន្ទាប់ពី លោកបានប្រកាសកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ថា លោកនឹងបញ្ជូនកងទ័ព ៥២០០នាក់ ទៅជួយរក្សាសន្តិសុខព្រំដែនជាមួយម៉ិកស៊ីកូ ដែលនេះជាជំហរកាន់តែតឹងរ៉ឹងលើបញ្ហាអន្តោប្រវេសន៍ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិដែលនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨៕