តើពាក្យ «កវី» មានន័យ​ដូចម្តេច?

  • 2017-10-01 01:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​វចនានុក្រម​ខ្មែរ របស់​សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត ពាក្យ «កវី» មានន័យថា អ្នក​ប្រាជ្ញ​ដែល​ចេះ​តែង​ឆន្ទ កាព្យ​ឃ្លោង (អ្នក​ប្រាជ្ញ​ខាង​សម្តី)។

បើតាម​វិបសាយ Wikipedia វិញ បាន​ឲ្យដឹង​ថា ក្នុង​ន័យ​ព្រះ​ពុទ្ធ​សាសនា «កវី​» មាន ៤ ប្រភេទ​គឺ៖

១. ចិន្តកវី កវី​និពន្ធ​ដោយ​គិត

២. សុតកវី កវី​និពន្ធ​ដោយ​ស្ដាប់

៣. អត្ថកវី កវី​និពន្ធ​ដោយ​យក​សេចក្ដី​ពិត

៤. បដិភាណកវី កវី​និពន្ធ​ដោយ​កាព្យ​សុទ្ធ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;