[ទិដ្ឋភាព​] អ្នកគាំទ្រ iPhone តម្រង់​ជួរ​គ្នា​ចូលទិញ ក្នុង​ថ្ងៃ​សម្ពោធ​ iPhone ថ្មី ជាផ្លូវការ​នៅ​​កម្ពុជា ព្រឹកនេះ!

  • 2018-11-02 02:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone ស៊េរី​ថ្មី ដែល​រួមមាន iPhone XR, XS និង XS Max ត្រូវ​បាន​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​ នៅ​កម្ពុជា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា​នេះ។

នៅ​តាម​ហាង​ដៃគូ​របស់ Apple គេសង្កេត​ឃើញ​មានអ្នកគាំទ្រ iPhone ជាច្រើន​នាក់ បាន​មក​ទិញ iPhone ស៊េរីថ្មី នៅ​ក្នុង​ថ្ងៃ​បើក​លក់​លើក​ដំបូងនេះ។

ជាក់ស្ដែង​ នៅ​ក្រុមហ៊ុន Smart នា​ម៉ោង​ប្រមាណ ៨ព្រឹក​នេះ មាន​មនុស្ស​ម្នា​ជាច្រើន​នាក់ កំពុង​តម្រង់​ជួរ​គ្នា ដើម្បី​ចូល​ទិញ iPhone ស៊េរីថ្មី។ សូមទស្សនា​ទិដ្ឋភាព​ដូចខាងក្រោម៖

សូមបញ្ជាក់ថា ហាង iOne ដែលជា​ហាង​ដៃគូ​មួយ​ទៀត​របស់ Apple ក៏​បាន​ដាក់លក់ iPhone ថ្មី​ផងដែរ ពោល​គឺ​នៅ​ផ្សារ​ទំនើប​ AEON សែន សុខ៕

ចុចអាន៖ Smart និង iOne ទម្លាយ​តម្លៃ​លក់ផ្លូវការនៃ iPhone XR, XS និង XS Max

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;