រាជរដ្ឋាភិបាល​ កំណត់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ លើកទី៣

  • 2018-11-02 04:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​អាទិត្យទី២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ជា​កាល​បរិច្ឆេទ​ នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ។ នេះ​បើតាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០១៨។

គួរ​រំលឹក​ថា កម្ពុជា បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ចំនួន​២លើក​រួចមកហើយ ដោយ​លើកទី១ នៅឆ្នាំ​២០០៩ និងលើក​ទី២ នៅឆ្នាំ​២០១៤ ពោលគឺ​ធ្វើឡើង​ជា​រៀងរាល់ ៥ឆ្នាំ​ម្តង។

ប្រជាពលរដ្ឋចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ (រូបតំណាង)
យោងតាម​មាត្រា២៧ នៃ​ច្បាប់ស្តីពីការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ឱ្យដឹងថា ការ​បោះឆ្នោត​នេះ ​ធ្វើឡើង​ជា​លក្ខណៈ​អសកល ដោយអ្នក​បោះឆ្នោត​គឺជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅក្នុង​មុខ​តំណែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;