Barcelona កក់​កៅអី​វគ្គ​១៦​ក្រុម UCL ដំបូង​គេ​បង្អស់

  • 2018-11-07 01:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបអ្នកមានបុណ្យ Barcelona បានឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ បន្ទាប់ពីប្រកួតស្មើជាមួយ Inter Milan ដោយលទ្ធផល ១-១ ក្នុងការប្រកួតទី៤ វគ្គសន្សំពិន្ទុ ពានរង្វាន់ UEFA Champions League រដូវកាល២០១៨-១៩។

Barcelona ប៉ះ Inter Milan (រូបថត៖ AP)
គ្រាប់បាល់របស់ក្រុមទាំងពីរ បានកើតឡើង នៅចុងតង់ទី២ ដោយ Barcelona បានរកគ្រាប់នាំមុខនៅនាទី៨៣ មុន៤នាទីនៃការវាយបកតាមស្មើដោយខ្សែប្រយុទ្ធរបស់ Inter Milan ។

Barcelona នៅសល់ ២ប្រកួតក្នុងដៃ ដោយត្រូវប្រកួតបង្គ្រប់កិច្ចទល់នឹង PSV និង Tottenham Hotspur ។ បច្ចុប្បន្នក្រុមនេះ មាន ១០ពិន្ទុ តាមពីក្រោយដោយ Inter Milan ដែលមាន ៧ពិន្ទុ Spurs មាន ៤ពិន្ទុ និង​ PSV មាន ១ពិន្ទុ។

លទ្ធផលកាលពីយប់មិញ

  • FK Crvena Zvezda ២-០ Liverpool

  • Monaco ០-៤ Club Brugge KV

  • At. Madrid ២-០ Dortmund

  • FC Porto ៤-១ Lokomotiv Moscow

  • Napoli ១-១ PSG

  • Schalke 04 ២-០ Galatasaray

  • Spurs ២-១ PSV

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;