ជើង​ហោះហើរ​ Lion Air ជួប​ឧប្បត្តិ​ហេតុ​ថ្មី​១ទៀត នៅ​ព្រលាន​យន្តហោះ

  • 2018-11-08 02:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្លាប​របស់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ១​គ្រឿង បាន​បុក​ជាមួយ​បង្គោល​មួយ​ នៅ​ព្រលាន​យន្តហោះ Fatmawati ក្រុង Bengkulu កាលពី​យប់​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ពេល​រៀប​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី។ ឧប្បត្តិហេតុ​នេះ បាន​បង្ក​ឲ្យ​ស្លាប​យន្តហោះ រហែក បណ្ដាល​ឲ្យ​ពី​ឡុត​ផ្អាក​ការ​ហោះហើរ។

ស្លាបយន្តហោះLion Air ១​គ្រឿង បានបុកជាមួយបង្គោល នៅព្រលាន​យន្តហោះ Fatmawati ក្រុង Bengkulu កាលពី​យប់​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ មុនពេលហោះហើរ (រូបថត៖ Facebook)
មន្ត្រី Lion Air បាន​ប្រាប់​ទៅ​កាន់​ភ្នាក់ងារ​សារព័ត៌មាន CNN Indonesia ថា អ្នកដំណើរ​ទាំងអស់​ចំនួន ១៤៣​នាក់ នៃ​ជើង​ហោះហើរ JT633 ត្រូវ​បាន​ប្ដូរ​ជើង​ហោះ​ហើរ​មួយ​ផ្សេង​ទៀត។
(រូបថត៖ Facebook)

ហេតុការណ៍​នេះ បាន​កើតឡើង​ស្រប​ពេល​ដែល អាជ្ញាធរ​ឥណ្ឌូណេស៊ី កំពុង​ស្វែងរក​សព​អ្នកដំណើរ​នៃ​ជើង​ហោះហើរ JT610 របស់ Lion Air ដែល​បាន​ធ្លាក់​ចូល​សមុទ្រ​ជ្វា។ មនុស្ស​សរុប ១៨៩​នាក់​នៅ​លើ​យន្តហោះ បាន​ស្លាប់​ទាំងអស់​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;