ប៉ូលិស​បង្ក្រាប​​ទីតាំង​ដាំដើម​កញ្ឆាដ៏​ធំមួយ​កន្លែង​នៅ​ខេត្ត​ពោធិ៍៍សាត់

  • 2018-11-08 03:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​​បានចុះ​បង្ក្រាប​​ទីតាំង​​ដាំដើម​កញ្ឆា​​ដ៏ធំមួយ​​កន្លែង ស្ថិត​នៅ​​ចំណុច​​ទ្រូងខ្លា ភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចបាន​ដក និង​ដុត​បំផ្លាញ​ដើម​កញ្ឆាចំនួនជិត ៤០០០ដើម នៅក្នុង​ចម្ការ​នោះតែម្ដង។ ចំណែកម្ចាស់​ចម្ការ​ដែលលួចដាំដើមកញ្ឆា បានរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន ស្នងការរងនគរបាលខេត្តពោធិសាត់ បានឲ្យដឹងថា ដើមកញ្ឆាដែលជនសង្ស័យដាំមានចំនួន ១០កន្លែង ស្មើនឹង ៧៩រង និងមានចំនួន ៣៥៦៩ដើម ក្នុងនោះដើមចាស់ឡើងគល់មានចំនួន ២៥៨៦ដើម និងដើមថ្មីមានចំនួន ៩៨៣ដើម។ អ្នកដែលដាំកញ្ឆាមានឈ្មោះ រី រស់នៅឯខេត្តតាកែវ ហើយបានរត់គេចខ្លួន មុនពេលសមត្តកិច្ចទៅដល់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;