AFF Suzuki Cup៖ កម្ពុជា ចាញ់ ម៉ាឡេស៊ី ក្នុងដី​ខ្លួនឯង

  • 2018-11-08 13:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ចាញ់​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី ដោយ​លទ្ធផល ០-១ ក្នុង​ប្រកួត​ដំបូង នៃ​ពាន​រង្វាន់​ AFF Suzuki Cup ឆ្នាំ២០១៨ ពូល A នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​រាត្រី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

គ្រាប់បាល់​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី កើត​ឡើង​នៅ​នាទី ៣០ ដោយ​ការ​តែត​របស់​កីឡាករ Norshahrul Idlan។

មួយគូទៀត ក្នុង​ពូល A នេះ​ដែរ គឺក្រុម​ម្ចាស់ផ្ទះ​​ឡាវ ទទួល​ភ្ញៀវ​វៀតណាម។ គិត​ត្រឹម​តង់ទី១ វៀតណាម បាននាំ​មុខ ឡាវ ២-០៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;