ក្រុមហ៊ុនយក្ស​ Google អបអរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា

  • 2018-11-09 01:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឱកាស​​​នៃ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិកម្ពុជា​ ខួប​លើក​ទី​ ​៦៥ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​Google​ ​បាន​ចូល​រួម​អបអរ​ ​ដោយ​ដាក់​រូប​វិមាន​ឯករាជ្យ​​របស់​កម្ពុជា​ ​និង​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹងទិវា​នេះ នៅ​​ផ្នែក​ខាងមុខ នៃវិបសាយ​របស់ខ្លួន។

ទំព័រមុខនៃវិបសាយ Google ដែល​គេប្រើសម្រាប់ស្វែងរកទិន្នន័យផ្សេងៗ
នៅពេល​ដែលប្រិយមិត្ត​ចូលទៅកាន់ Google.com.kh ប្រិយមិត្តនឹងឃើញផ្ទាំង​នេះ​ជា​មិន​ខាន។ ផ្ទាំងនេះ គេហៅថា Google Doodles​ ​ដែល​ជាទូទៅ​រាល់​មាន​ពិធី​បុណ្យ​ធំ​ៗ​ ​Google​ ​តែងតែ​បង្ហាញ​ត្រង់​កន្លែង​នេះ​ ​ហើយ​រូបភាព​ត្រូវ​បាន​ផ្លាស់ប្ដូរ​តាម​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​កម្មវិធី​នី​មួយ​ៗ។ នៅពេលចុច​លើ​រូបវិមានឯករាជ្យ​នោះ គឺប្រៀបដូចប្រិយមិត្តកំពុង​ស្វែងរក​ព័ត៌មាន​ទាក់ទងនឹងពាក្យ "Cambodia Independence Day" ដូច្នេះដែរ៕

ចុចអាន៖ ប្រវត្តិ​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​

ចុចអាន៖ កម្រង​​រូបថតឯកសារ នៃព្រះរាជបូជនីយ​កិច្ច​ទាម​ទារ​​ឯករាជ្យ​​នៅកម្ពុជា របស់​ព្រះបរមរតនកោដ្ឋ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;