Suzuki Cup៖ អ្នកគាំទ្រ​ឥណ្ឌូណេស៊ី ចំអក​លេងសើច​ក្រុម​ជម្រើស​ជាតិ​ខ្លួន មុន​ប៉ះ​សិង្ហបុរី

  • 2018-11-10 01:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកគាំទ្រ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី បាន​ធ្វើ​បដា​ដើម្បី​ចំអក​លេងសើច​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុម​សិង្ហបុរី នៅ​ពូល B បើកឆាក ព្រឹត្តិការណ៍​ពានរង្វាន់ AFF Suzuki Cup 2018 ​។

ជនជាតិ​ឥណ្ឌូណេស៊ី​ដែល​រស់នៅ​សិង្ហបុរី​ជាង ៣០០នាក់ និង​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី ប្រមាណ​ជាង ១៣០០​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ហ្សាកាតា​ទៅ​កាន់​ទស្សនា​នៅ​ក្រុង​សិង្ហបុរី បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

បដា​របស់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី បាន​សរសេរ​ថា៖ «តើ​អ្នក​មិន​មាន​ភាព​អៀន​ខ្មាស់​ទេ​ឬ ចំពោះ​លទ្ធផល​ដែល​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​របស់​អ្នក​សម្រេច​បាន​?»។

អ្នកគាំទ្រ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី បាន​ធ្វើ​បដា​ដើម្បី​ចំអក​លេងសើច​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុម​សិង្ហបុរី នៅ​ពូល B បើកឆាក ព្រឹត្តិការណ៍​ពានរង្វាន់ AFF Suzuki Cup 2018 (រូបថត៖ Fox Sports Asia)
ការ​ចំអក​លេង​សើច​របស់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម U19 ឥណ្ឌូណេស៊ី បាន​ឡើង​ដល់​វគ្គ ៨​ក្រុម​ចុងក្រោយ ពាន​រង្វាន់ AFC U19 កាលពី​ថ្មីៗ​នេះ​។

យ៉ាង​ណា​មិញ ក្រុម​ជម្រើស​ជាតិ​ឈុតធំ ដែល​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​លោក Bima Sakti មិន​ធ្លាប់​ឈ្នះ​ពានរង្វាន់ AFF Suzuki Cup ឡើយ ទោះ​បី​ជា​ពួកគេ​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​នេះ ចំនួន ៥​លើក រួច​ទៅ​ហើយ​ក៏ដោយ​។

សូម​ជម្រាប​ថា ឥណ្ឌូណេស៊ី បាន​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ សិង្ហបុរី ដោយ​លទ្ធផល ១-០ នៅថ្ងៃ​បើកឆាក ពូល B ពានរង្វាន់ AFF Suzuki Cup 2018 កាលពី​យប់មិញ​៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;