យុទ្ធនាការបង្ក្រាបជនជាតិម៉ិកស៊ីកូ ឆ្លងដែនចូលទឹកដីអាមេរិក បានចាប់ផ្ដើម
- 2018-11-10 06:58:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធនាការបង្ក្រាបជនជាតិម៉ិកស៊ីកូ ឆ្លងដែនចូលទឹកដីអាមេរិក បានចាប់ផ្ដើម
ចន្លោះមិនឃើញ
បន្ទាប់ពីមានបញ្ជាពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ឲ្យបញ្ជូនកងទ័ពអាមេរិកប្រហែល ៥៦០០នាក់ទៅកាន់ព្រំដែន អាមេរិក-ម៉ិកស៊ីកូ កងល្បាតអាមេរិកកំពុងត្រៀមខ្លួនប្រដាប់ដោយអាវុធ ដើម្បីបង្ក្រាបជនជាតិម៉ិកស៊ីកូប្រមាណ ៤ពាន់ទៅ ៥ពាន់នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រជាជនម៉ិកស៊ីកូទាំងនេះ រួមទាំងស្ត្រី និងកុមារ បានចាកចេញពីក្រុងម៉ិកស៊ីកូស៊ីធី ក្នុងគោលដំណងឆ្លងចូលទៅកាន់អាមេរិក តាមរយៈច្រកព្រំដែននៅក្រុង Tijuana របស់ម៉ិកស៊ីកូ។
ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ជនអន្តោប្រវេសន៍ទាំងឡាយណា ដែលឆ្លងចូលទៅកាន់ទឹកដីអាមេរិកដោយខុសច្បាប់ នឹងមិនត្រូវផ្ដល់សិទ្ធិជ្រកកោនឲ្យនោះទេ។
ខាងក្រោមជារូបថតមួយចំនួន បង្ហាញពីការបំពាក់អាវុធគ្រប់ដៃដោយភ្នាក់ងារល្បាតព្រំដែនអាមេរិក៖
រូបថត៖ Business Insider
អត្ថបទទាត់ទង ត្រាំ គ្រោងទាត់ចោលច្បាប់ទទួលបានសញ្ជាតិអាមេរិក ពេលកើតលើទឹកដីអាមេរិក