រដ្ឋមន្រ្តី​អាស៊ាន ចុះកិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិច ជា​លើក​ដំបូង

  • 2018-11-12 04:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​អាស៊ាន នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ២០១៨​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​សម្រួល​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លងកាត់​ព្រំដែន នៅ​ក្នុង​តំបន់។ ការ​ចុះ​កិច្ចព្រមព្រៀង​នេះ គឺ​ក្រោយ​ការ​ចរចា​អស់​រយៈពេល ៩​ដង ដែល​បាន​ចាប់ផ្ដើម​ចាប់តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លក​មក។

រដ្ឋមន្រ្តី​អាស៊ាន​ឈរ​ថតរូបជាមួយ​គ្នា អំឡុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី
លោក Chan Chun Sing រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​សិង្ហបុរី​បាន​លើកឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ព្រឹក​នេះ​ថា ក្រៅពី​គោលបំណង​សម្រួល​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​កាត់​ព្រំដែន កិច្ចព្រមព្រៀង​ដែល​ទើប​ចុះ​ហត្ថលេខា​ថ្មី​នេះ នឹង​សំឡឹង​ទៅ​រក​ការ​ពន្លឿន​បរិស្ថាន​មួយ​នៃ​ទំនុកចិត្ត និង​ភាពជឿជាក់ ក្នុង​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម​អេឡិចត្រូនិក។

លោក​បន្ដ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​ប្រើប្រាស់​ក្រដាស រវាង​អ្នក​ជំនួញ និង​រដ្ឋាភិបាល ដែល​អាច​បង្កើត​ប្រតិបត្តិការ​កាន់តែ​ច្រើន និង​មាន​ប្រសិទ្ធភាព នៅ​ក្នុង​តំបន់​អាស៊ាន។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា អាស៊ាន​ត្រូវតែ​បោះ​ជំហាន​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន និង​អតិថិជន​ឲ្យ​កាន់តែប្រសើរ តាមរយៈ​ការ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​ជម្លោះ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​សម្របសម្រួល​ដំណោះស្រាយ​នៃ​ការ​ទាមទារ​ពាណិជ្ជកម្ម​អេឡិចត្រូនិច៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;