យន្ដហោះ​ចម្បាំង​អាមេរិក ធ្លាក់​ចូល​សមុទ្រ​ហ្វីលីពីន ២​លើក​ក្នុង​រយៈពេល ១​ខែ

  • 2018-11-12 08:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្ដហោះ​ចម្បាំង​មួយ​គ្រឿង នៃ​កងទ័ព​ជើងទឹក​អាមេរិក របស់​នាវា​ដឹក​យន្តហោះ USS Ronald Reagan បាន​ជួប​ឧប្បទ្ទវហេតុ ធ្លាក់​ចូល​សមុទ្រ​ភាគ​ឦសាន នៃ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ។ អ្នក​បើក​យន្តហោះ ២​នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​ដោយ​សុវត្ថិភាព។

នាវា​ដឹកយន្តហោះ USS Ronald Reagan ដែល​ចត​នៅ​កំពង់ផែ​ក្រុង Busan ប្រទេស​កូរ៉េខាងត្បូង

កងទ័ព​ជើងទឹក​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា យន្តហោះ​ចម្បាំង​ប្រភេទ F/A-18 Hornet មាន​បញ្ហា​មេកានិក អំឡុង​ពេល​ហោះ​ប្រតិបត្តិការ​ជាទៀងទាត់។ ចំណែក​មូលហេតុ​នៃ​ឧប្បទ្ទវហេតុ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។

សូម​បញ្ជាក់​ថា នេះ​ជា​ករណី​លើក​ទី២ ដែល​យន្តហោះ​របស់​​នាវា​ដឹក​យន្តហោះ USS Ronald Reagan ជួប​បញ្ហា​ក្នុង​រយៈពេល​មិន​ដល់​មួយខែ​ផង។ នៅ​ពាក់​កណ្ដាល​ខែ​តុលា កន្លង​ទៅ ឧទ្ធម្ភាគចក្រ ១​គ្រឿង បាន​ធ្លាក់​ចូល​សមុទ្រ ក្រោយ​ហោះ​ចេញ​ពី​នាវា​ដឹក​យន្តហោះ​បាន​បន្ដិច៕

ប្រភព៖ Philstar ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;