កម្ពុជា បន្ត​ចាញ់​លើក​ទី២ ក្នុង ២ប្រកួត​​នៅ AFF Suzuki Cup

  • 2018-11-12 13:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានបន្ត​ចាញ់​ជា​លើក​ទី២ ក្នុង​២ប្រកួត​ដំបូង នៃ​ពាន​រង្វាន់​ជើងឯកបាល់ទាត់​តំបន់​អាស៊ាន AFF Suzuki Cup ពូល A។

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​ស៊ុត​១គ្រាប់​ នៅនាទី ២៣ ជួយ​ឲ្យ​កម្ពុជា នាំមុខ​ក្រុម​ម្ចាស់​ផ្ទះ ១-០ នៅតង់ទី១ ក្រោយ​ទទួល​បាន​បញ្ជូន​ដ៏ល្អពី​ខ្សែ​បម្រើ សុះ ស៊ូហាណា។ យ៉ាងណាក្ដី ១គ្រាប់​នោះ​ ក្លាយជា​ឥតន័យ ក្រោយ​មីយ៉ាន់ម៉ា វាយបក ២គ្រាប់​វិញ នៅ​តង់ទី២ ដោយ​កីឡាករ Hlaing Bo Bo (នាទី ៦០) និង Than Htet Aung (នាទី ៧០)។

ជ័យជម្នះនេះ ជួយឲ្យមីយ៉ាន់ម៉ា ទទួល​បាន ៣ពិន្ទុ​ពេញ ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន ខណៈ​កម្ពុជា នៅ​តែ​គ្មាន​ពិន្ទុ​រាប់ ក្រោយ​ចាញ់ ២ប្រកួត​ជាប់គ្នា (ប្រកួត​ទី១ ចាញ់​ម៉ាឡេស៊ី ០-១)។

ប្រកួត​បន្ទាប់ កម្ពុជា ទទួល​ភ្ញៀវ ឡាវ រី​ឯ​មីយ៉ាន់ម៉ា ស្វាគមន៍ក្រុម​វៀតណាម នៅថ្ងៃ​ទី២០ ខែវិច្ឆិកា ដូចគ្នា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;