ព្រឹក​នេះ សម្ដេច ហ៊ុន សែន ចេញទៅ​ប្រជុំ​កំពូល​អាស៊ាន នៅ​សិង្ហបុរី

  • 2018-11-13 01:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ២០១៨​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធផ្សេងៗ នៅ​ប្រទេស​សិង្ហបុរី រយៈពេល ៣ថ្ងៃ (១៣-១៥) វិច្ឆិកា ឆ្នាំ២០១៨។

សម្ដេច ហ៊ុន សែន ចាប់ដៃ​សម្ដេច ស ខេង មុន​ចេញទៅ​ចូលរួម​ប្រជុំ​នៅ​ក្រៅ​ប្រទេស នាពេលកន្លង​មក
ក្រៅពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​អំឡុង​ពេល​ស្នាក់នៅ​ប្រទេស​សិង្ហបុរី សម្តេច​នាយករដ្ឋមន្រ្តី នឹង​មាន​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខ​គណៈ​ប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​ផងដែរ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;