ប៉ូលិស​បញ្ជូន​ស្ត្រី​ស៊ីឈ្នួល​ពរពោះ​ជំនួស ទៅ​តុលាការ ព្រឹកនេះ

  • 2018-11-15 03:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​បាន​បញ្ជូន​ស្ត្រី​ស៊ីឈ្នួល​ពរពោះ​ជំនួស​ចំនួន ១១​នាក់ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨នេះ ដើម្បី​ឲ្យ​ព្រះរាជ​អាជ្ញា​ធ្វើការ​សាកសួរ។ នេះបើ​តាមការ​បញ្ជាក់​របស់​លោក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី០៨ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ស្ត្រី​ពរពោះ​ជំនួស​ទាំង១១​នាក់ និង​មនុស្ស​ប្រុសស្រី​ចំនួន ៤នាក់​ផ្សេងទៀត ដែលជា​មេខ្យល់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។ ការ​ឃាត់​ខ្លួននេះ ធ្វើឡើង​នៅទីតាំង​ពីរ​ផ្សេងគ្នា គឺនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និងនៅ​ក្នុង​ខណ្ឌ​សែនសុខ។

ការ​ឃាត់ខ្លួន​ស្ត្រី​ពរពោះ​ជំនួស​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​ខណៈដែល​ពួកគេ​បម្រុង​នឹង​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ដើម្បី​សម្រាល​កូន។ ចំណែក​ជនសង្ស័យ​ចំនួន ០៤​នាក់ ដែលជា​មេខ្យល់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;