មន្រ្តី​ទូត​ជើងចាស់ ឡុង វិសាលោ ត្រូវតែងតាំង​ជា​រដ្ឋមន្រ្តីប្រតិភូ​អម​នាយករដ្ឋមន្រ្តី

  • 2018-11-15 09:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឡុង វិសាលោ មន្រ្តី​ទូត​ជើងចាស់​របស់​កម្ពុជា ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី។ នេះ​បើយោងតាម​ព្រះរាជក្រឹត្យ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ២០១៨​នេះ។

លោក ឡុង វិសាលោ /រូបភាព៖ VayoFM
ការ​តែងតាំង​នេះ គឺ​ក្រោយ​មន្រ្តី​ទូតជើងចាស់​រូប​នេះ​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ។

សូម​បញ្ជាក់​ថា ការ​តែងតាំង​នេះ ធ្វើ​ឲ្យ​ចំនួន​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី​​កើនដល់​ចំនួន ២០​រូប​៕

អត្ថបទ​ទាក់ទង៖ អាណត្តិ​នេះ មាន​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី ១៩​រូប

អត្ថបទ៖ សោភា

អត្ថបទថ្មី
;