Corolla ស៊េរី​ ២០២០ ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការហើយ​

  • 2018-11-17 03:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

Toyota បាន​បង្ហាញ​រថយន្ត​ Corolla ប្រភេទ Sedan មួយ​ទៀត​ដែល​មាន​រូបរាង​ថ្មី​ទាំង​ស្រុង​ ខុស​ប្លែក​ពី​ជំនាន់​មុន។

រថយន្ត​ Corolla ប្រភេទ Sedan នេះ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​ Guangzhou International Auto Show ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​ចិន​នា​ថ្ងៃ​នេះ។ រថយន្ត​នេះ​មាន​ចែក​ចេញ​ជា​ពីរ​ដោយ​​សម្រាប់​លក់​នៅ​ប្រទេស​ចិន​នឹង​ប្រើ​ឈ្មោះ​ Levin ចំណែក​ប្រភេទ​ទុក​លក់​លើ​ទីផ្សារ​ដទៃ​ទៀត​នឹង​ប្រើ​ឈ្មោះ Corolla ធម្មតា។

រូបរាង​របស់​ Corolla ​ប្រភេទ Sedan ស៊េរី​ឆ្នាំ ២០២០ នេះ​ គឺ​មាន​ភាព​ស្រស់​ស្អាត​មិន​ខុស​ពី​ប្រភេទ Hatchback ដែល​គ្រប់​គ្នា​ឃើញ​កន្លង​មក​នោះ​ទេ ហើយ​ផ្នែក​ខាង​ក្នុង​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។ ទាក់ទង​​ប្រព័ន្ធ​ម៉ាស៊ីន​វិញ​ មិន​មាន​ព័ត៌មាន​លម្អិត​ច្រើន​នោះ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​មាន​ប្រើ​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ​ និង​មាន​ជា​ប្រភេទ Hybrid សម្រាប់​លក់​លើ​ទីផ្សារ​មួយ​ចំនួន។

រថយន្ត​នេះ​នឹង​លក់​នៅ​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​មុន​គេ​នៅ​អំឡុង​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ ខាង​មុខ​ បន្ទាប់​មក​ទើប​ចេញ​លក់​នៅ​ទីផ្សារ​​ចំនួន ១៥០ ផ្សេង​ទៀត​នៅ​​អំឡុង​ឆ​មាស​ទី ២ ឆ្នាំ ២០១៩។ ចំពោះ​តម្លៃ​លក់​មិន​ទាន់​បង្ហាញ​ចេញ​នៅ​ឡើយ​ទេ៕

រូប៖ Car Scoop


ប្រភព៖ Sabay News ប្រែសម្រួល​៖ សុខហេង