ចិនថា​គ្មាន​ប្រទេស​ក្រីក្រ​ណាមួយ ជាប់​បំណុល​វ័ណ្ឌក ដោយការ​សហការ​ជាមួយ​ខ្លួន​នោះទេ

  • 2018-11-18 07:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោកស្រី Hua Chunying បាន​បញ្ជាក់​នៅថ្ងៃទី១៨ ខែវិច្ឆិកា​នេះថា គ្មាន​ប្រទេស​កំពុង​អភិវឌ្ឍន៍​ណាមួយ ដែល​ធ្លាក់ខ្លួន​ជាប់​បំណុល​វ័ណ្ឌក ដោយគ្រាន់​តែធ្វើ​កិច្ចសហប្រតិបត្តការ​ជាមួយ​ចិន​នោះទេ។

ផ្ទុយមកវិញ លោកស្រី Hua Chunying បាន​អះអាង​ថា ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន នឹងជួយ​ឱ្យ​ប្រទេស​ទាំងនោះ កាន់តែមានសមត្ថភាព​ពង្រឹង​ឯករាជ្យរបស់ខ្លួន និងធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើងផងដែរ។

លោកស្រី Hua Chunying ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីឆ្នាំ២០១៦ (រូបថត៖ Reuters)
ការ​បញ្ជាក់​ខាងលើនេះ ក្រោយពេល​ដែល​លោក Mike Pence អនុប្រធានាធិបតី​សហរដ្ឋអាមេរិក ​ក្នុងកិច្ចប្រជុំ​កំពូល​ APEC កាលពីថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញ បាន​ថ្លែង​ថា ក្រោម​គោលនយោបាយ​ផ្លូវ១ និង​ខ្សែក្រវាត់១​ របស់​ចិន ប្រទេស​តូចៗ មិនគួរ​ទទួល​កម្ចី​ពីប្រទេស​ចិនឡើយ ព្រោះ​អាច​នឹងធ្លាក់​ខ្លួន​ជាប់​បំណុល​យ៉ាងជ្រៅ ឬនឹងត្រូវ​លក់​ឯករាជ្យ​របស់​ខ្លួន​ទៀតផង។ ប៉ុន្តែ​ការថ្លែង​នេះ ត្រូវបាន​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ច្រានចោល ហើយក៏​បាន​រិះគន់​អាមេរិកវិញ​ផងដែរ ជុំវិញ​គោលនយោបាយ​ពាណិជ្ជកម្ម​គាំពារ​និយម៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;