អគារភ្លោះ ៤២ជាន់ "Gold Tower 42" ចាប់ផ្ដើម​​រំលេច​ពណ៌មាស [បណ្ដុំរូបភាព]

  • 2018-11-26 08:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ចាប់ផ្ដើម​សាងសង់​ជាថ្មី​ អស់រយៈពេលជិត​១ឆ្នាំ នៅទីបំផុត អគារភ្លោះ "Gold Tower 42" នៅ​​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះ​សីហនុ បាន​លេច​ចេញ​ជា​ពណ៌​មាសដូច​ឈ្មោះ ជា​បណ្ដើរៗហើយ។

គួររំលឹកថា ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD បាន​ប្រកាស​សាងសង់​អគារ​ ៤២ជាន់​ឡើង​វិញ កាលពីខែមករា ឆ្នាំ២០១៨ ក្រោយ​ពីអគារ​នេះ ត្រូវបាន​ផ្អាក​ការ​សាងសង់​២ដង កាលពីឆ្នាំ២០០៨ និង ២០១០។ បើតាមការ​បញ្ជាក់របស់លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន​កូរ៉េខាងលើ អគារ​នេះគ្រោង​នឹង​បញ្ចប់​ការសាងសង់​ យ៉ាងយូរ​បំផុតត្រឹម​ឆ្នាំ២០២០។

សូមទស្សនា​ទិដ្ឋភាព​អគារ​ភ្លោះ "Gold Tower 42" ដែល​ថតដោយ​លោក យ៉ន សូវៀត នា​រសៀល​ថ្ងៃទី២៦ ខែវិច្ឆិកានេះ ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;