រលំដើមឈើ​ធំមួយដើម នៅលើ​មហាវិថី​ព្រះនរោត្ដម

  • 2018-11-26 09:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មានករណី​​រលំ​ដើមឈើធំ​មួយដើម អំឡុង​ពេល​ភ្លៀង នាម៉ោង​ប្រមាណ ៣រសៀល ថ្ងៃទី២៦ ខែវិច្ឆិកានេះ នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះនរោត្ដម ភាគ​ខាងជើង​វិមាន​ឯករាជ្យ។

លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ បាន​បញ្ជាក់ថា ការ​​រលំ​នេះ បាន​ត្រូវ​ចំ​រថយន្ត​ចំនួន ៣គ្រឿង គឺ​រថយន្ត Lexus RX330, Lexus RX300 និង Sienna ប៉ុន្តែមិនមាន​អ្នក​​រង​របួស​នោះទេ។

ព័ត៌មាន​បន្ថែម [ខ្លីៗ] នឹងផ្សាយជូនបន្តទៀត៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;