រដ្ឋបាលរាជធានី បារម្ភពីសុវត្ថិភាពយន្តហោះ ដោយការបង្ហោះដ្រូនក្បែរអាកាសយានដ្ឋាន
- 2018-11-26 09:21:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលរាជធានី បារម្ភពីសុវត្ថិភាពយន្តហោះ ដោយការបង្ហោះដ្រូនក្បែរអាកាសយានដ្ឋាន
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ពីការហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើដ្រូន ក្នុងរាជធានីភ្នំពេញ ជាពិសេសផ្លូវហោះហើររបស់យន្តហោះ។
រដ្ឋបាលរាជធានី ស្នើឲ្យប្រជាពលរដ្ឋរស់នៅជុំវិញព្រលានយន្តហោះចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះ។ ហើយក្នុងករណីចាំបាច់ត្រូវការប្រើប្រាស់ ប្រជាពលរដ្ឋត្រូវសុំការអនុញ្ញាតពី រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
រដ្ឋបាលរាជធានីបន្តថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ នឹងចាត់វិធានការចំពោះការបង្ហោះម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើដ្រូន ក្នុងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញផ្លូវហោះហើររបស់យន្តហោះដោយគ្មានច្បាប់អនុញ្ញាត៕