​ត្រាំ ថ្លែង​ក្រោយ​យាន​អវកាស​របស់​ NASA ចុះ​ចត​លើ​ភព​អង្គារ​ ដោយ​ជោគជ័យ​

  • 2018-11-27 02:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកប្រធានាធិបតីអាមេរិក ដូណាល់ ​ត្រាំ បាន​ឡើង​ថ្លែង​ដើម្បី​អបអរសាទរដល់​ទីភ្នាក់ងារ​អវកាស NASA ដែល​ទទួលបានជោគជ័យក្នុងការបញ្ជូនយានអវកាសរបស់​ខ្លួន ចុះចតនៅលើភពអង្គារ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ (រូបថត៖ Space)
យានអវកាស InSight Lander របស់ NASA ដែល​បានចុះចតនៅលើភពអង្គារ មានតម្លៃ ៨៥០លានដុល្លារអាមេរិក។ វា​ត្រូវបានបញ្ជូនពីផែនដី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០១៨ ក្នុងគោលបំណងទៅសិក្សាភពអង្គារ។ យាននេះ នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រយល់ដឹងកាន់តែច្បាស់ថែមទៀតពីសណ្ឋានដីរបស់​ភពអង្គារ។
យានអវកាស InSight Lander របស់ NASA (រូប៖ NASA)

ជាមួយជោគជ័យនេះ លោក ដូណាល់ ត្រាំ បានថ្លែងថា៖ «ថ្ងៃនេះ ពួកយើងបានចុះចតនៅលើភពអង្គារហើយ។ តើទាំងអស់គ្នា បានឮដែរឬទេ?»

សូមជម្រាបថា បេសកកម្មរបស់យានអវកាស InSight ត្រូវបានបង្កើតឡើង​អំឡុងអាណត្តិរបស់​អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ​២០១២៕

ប្រភព៖ Space ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;