iPhone អាមេរិក អាចប្រឈមនឹងការឡើងថ្លៃ
- 2018-11-27 07:55:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone អាមេរិក អាចប្រឈមនឹងការឡើងថ្លៃ
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក កំពុងពិនិត្យលើការយកពន្ធ ១០% លើ iPhone ផលិតនៅប្រទេសចិន ដែលធ្វើឲ្យអ្នកវិភាគព្រួយបារម្ភពីតម្លៃ iPhone អាមេរិក ឡើងថ្លៃបន្ថែមទៀតសម្រាប់អ្នកប្រើប្រាស់។ គម្រោងយកពន្ធ ១០% នេះ ត្រូវបានបង្កើបដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
iPhone ជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Apple ដែលត្រូវបានដំឡើងនៅរោងចក្រនានា ក្នុងប្រទេសចិន រួចចែកចាយទៅតាមប្រទេសផ្សេងៗនៅលើពិភពលោក។ Apple មិនទាន់ឆ្លើយតបជុំវិញបញ្ហានេះនៅឡើយទេ។
គម្រោងយកពន្ធ ១០% លើ iPhone នេះ ជាផ្នែកមួយនៃការដំឡើងពន្ធដល់ ២៥% លើទំនិញនាំចូលពីចិន ដែលមានទឹកប្រាក់ ២០០ពាន់លានដុល្លារអាមេរិក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ។
សូមបញ្ជាក់ថា បច្ចុប្បន្ន តម្លៃ iPhone ថ្មីនៅអាមេរិក មានចាប់ពី ៤៤៩ ដុល្លារ ដល់ ១៤៤៩ ដុល្លារ គិតចាប់ពី iPhone 7 ។ ផលិតផលរបស់ Apple ត្រូវបានលើកលែងពន្ធនាំចូល តែលោក ដូណាល់ ត្រាំ បានជំរុញឲ្យ Apple ផ្លាស់ប្ដូររោងចក្រដំឡើងរបស់ខ្លួន មកទឹកដីអាមេរិកវិញ៕