AFC ដំឡើង​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​ធ្វើ​ដំណើរ ទ្វេ​ដង​ ឲ្យ​ក្លឹប​ណាហ្គាវើល

  • 2018-11-27 09:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធកីឡាបាល់ទាត់អាស៊ី ហៅកាត់ AFC បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤ម៉ឺនដុល្លារអាមេរិក សម្រាប់ក្លឹប​បាល់ទាត់ណាហ្គាវើល ​ដើម្បី​ចំណាយ​លើ​ការ​ធ្វើដំណើរ​ទៅលេងនៅក្រៅដី ឬហៅថា Travel Subsidy ​ក្នុង​ពានរង្វាន់​ AFC Cup ។ នេះ​បើតាម​វេបសាយ​គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដែលដកស្រង់សម្ដី​លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិ CNCC កាលពីថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨។

កាលពីឆ្នាំ​មុន AFC បានឧបត្ថម្ភប្រាក់ធ្វើដំណើរនេះ ត្រឹមតែ ២ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំណែក​ ការប្រកួត​នៅក្នុងផ្ទះ មិនទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ ពី AFC ទេ។

លោក ឆាំង ពិសិដ្ឋ បាន​ឲ្យ​ដឹង​ដែរ​ថា ប្រាក់​​រង្វាន់​​ជើង​ឯក​ AFC Cup 2019 ​នឹង​ទទួល​បាន​ ១,៥ លាន​​ដុល្លារ​ ​​ហើយ​ ​ជើង​ឯក​រង​ទទួល​បាន​ ៧៥ម៉ឺន​ដុល្លារ​ ដូច​ឆ្នាំ​មុន​ដែរ​។

សូម​ជម្រាប​ថា ណាហ្គាវើល ស្ថិត​នៅ​ពូល​ F ជា​មួយ​ Hanoi FC  ​របស់​វៀតណាម , Tampines Rovers  របស់​សិង្ហបុរី​  និង ​Yangon United /​ Zwekapin United​ របស់​មីយ៉ាន់ម៉ា។​ ​ ណាហ្គាវើល ​ប្រកួត​បើក​ឆាក​​ដោយ​​ទៅ​សួរ​សុខទុក្ខ​​​ម្ចាស់​ផ្ទះ​ Hanoi FC ​នា​ថ្ងៃ​ទី​ ២៦​ ខែ កុម្ភៈ​ ឆ្នាំ​ ២០១៩ ​ខាង​មុខ​ មុន​​​ទទួល​ភ្ញៀវ​ Yangon United /​ Zwekapin United របស់​ មីយ៉ាន់ម៉ា ​នៅ​ទឹក​ដី​កម្ពុជា​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;