ទស្សនាទិដ្ឋភាព ចាន់ រតនា ហ្វឹកហាត់ត្រៀមប្រកួតនៅ ONE Championship
- 2018-11-29 04:30:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាទិដ្ឋភាព ចាន់ រតនា ហ្វឹកហាត់ត្រៀមប្រកួតនៅ ONE Championship
ចន្លោះមិនឃើញ
កីឡាករគុនខ្មែរ ចាន់ រតនា នឹងប្រកួតក្បាច់គុនចម្រុះ ទល់នឹងកីឡាករជើងខ្លាំងមិនដែលចាញ់របស់ឥណ្ឌូណេស៊ី Abro Fernandes នៅកម្មវិធី ONE: DESTINY OF CHAMPIONS របស់ស្ថាប័ន ONE Championship នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
នៅមុនការវិលត្រឡប់ចូលប្រកួតជាថ្មីក្នុងទ្រុង MMA នេះ ចាន់ រតនា បានហ្វឹកហាត់យ៉ាងខ្លាំង ពោលគឺតាំងពីទទួលដំណឹងពីការប្រកួត កាលពីដើមខែវិច្ឆិកាមកម្ល៉េះ។ ក្រៅពីហ្វឹកហាត់ក្បាច់គុនចម្រុះ MMA ជាមួយគ្រូបង្វឹក Lorenzo Lanzafame កីឡាករដែលមានដើមកំណើតនៅជំរំភៀសខ្លួនជាយដែនខ្មែរ-ថៃរូបនេះ ក៏បានហ្វឹកហាត់ប្រដាល់សាកលជាមួយអតីតកីឡាករជម្រើសជាតិប្រដាល់សាកលកម្ពុជា វ៉ែន រដ្ឋាផងដែរ។
ចង់ដឹងថា រតនា ហ្វឹកហាត់យ៉ាងណានោះ សូមទស្សនាទិដ្ឋភាពនៅក្លឹប Selapak ដូចខាងក្រោម៖