ជប៉ុន ផ្តល់​ថវិកា​ជាង ៣៥ម៉ឺន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​វិស័យ​៣ នៅ​កម្ពុជា

  • 2018-11-29 08:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ឱ្យដឹងថា នៅថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៨ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន​ជាង ៣៥,៣២ម៉ឺន​ដុល្លារ​ សម្រាប់​អភិវឌ្ឍ​លើ​វិស័យ សុខាភិបាល អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ។

ស្ថានទូត​ជប៉ុន បញ្ជាក់​ថា មន្ទីរ​ខេត្ត​ចំនួន​៤ ដែល​ស្ថិត​ក្រោម​គ្រោងការណ៍​ជំនួយ​ឧបត្ថម្ភ​ឥតសំណង​នេះ សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្ស​ជាតិ រួមមាន៖

-មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កំពង់ស្ពឺ ចំនួន​ជាង ៨,៨៩ម៉ឺនដុល្លារ

-មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ ចំនួនជាង ៨,៧៣ម៉ឺន​ដុល្លារ

-មន្ទីរ​អប់រំ​ យុវជន និង​កីឡា​ខេត្ត​កណ្តាល ចំនួន​ជាង ៨,៩១​ម៉ឺន​ដុល្លារ

-មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ចាម ចំនួន​ជាង ៨,៧៨​ម៉ឺន​ដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;