ពូទីន៖ ភាពយន្ត​ហូលីវូដ Hunter Killer ជា​ភាពយន្ត​អាក្រក់​មួយ

  • 2018-12-04 02:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​លើកឡើង​ថា ភាពយន្ត​ហូលីវូត Hunter Killer ដែល​ជា​ភាពយន្ត​ស្ដីពី​ការ​បញ្ជូន​យោធា​អាមេរិក​ទៅ​ជួយ​ប្រធានាធិបតី​រុស្ស៊ី​ដែល​ត្រូវ​គេ​ចាប់​ជា​ចំណាប់ខ្មាំង​ក្នុង​រដ្ឋប្រហារ​មួយ គឺ​ជា​ភាពយន្ត​អាក្រក់។

លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី/ រូបភាព៖ ការិយាល័យ​ប្រធានាធិបតី​រុស្ស៊ី

ការ​លើកឡើង​របស់​លោក ពូទីន ដូច្នេះ គឺ​ឆ្លើយតប​នឹង​សំនួរ​របស់​អ្នកកាសែត​នៅ​កិច្ចប្រជុំ​ប្រទេស G 20 នៅ​ប្រទេស​អាហ្សង់ទីន កាលពី​ចុងសប្ដាហ៍​មុន។ អ្នកកាសែត​បាន​សួរ​លោក ពូទីន អំពី​ភាពយន្ត​ដែល​ទើប​ដាក់​បញ្ជាំង​កាលពី​ពេល​ថ្មីៗ គឺ​ភាពយន្ត Hunter Killer ដែល​កងទ័ព​ជើងទឹក និង​នាវា​មុជទឹក​អាមេរិក​បាន​ចូលទៅ​ជួយ​សង្រ្គោះ​ប្រធានាធិបតី​រុស្ស៊ី​ដែល​កំពុង​ជាប់ឃុំ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រុស្ស៊ី​ក្នុង​តំបន់​អាក់ទិក និង​ការពារ​មិន​ឲ្យ​មេដឹកនាំ​រដ្ឋប្រហារ​បង្កើត​សង្រ្គាម​លោក​លើក​ទី៣។

លោក ពូទីន បាន​ឆ្លើយ​ថា "ទូក​កងទ័ព​ជើងទឹក ២គ្រឿង ដែល​ជា​អំណោយ​របស់​អាមេរិក​ទៅ​អ៊ុយក្រែន មិន​អាច​ឆ្លងកាត់​ច្រក​សមុទ្រ Kerch ផង... ហើយ​អ្នក​ចង់​ឲ្យ​នាវា​មុជទឹក​អាមេរិក​ចូល​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹក​របស់​យើង? ស្ដាប់ទៅ​ដូចជា​ភាពយន្ត​អាក្រក់​មួយ"៕

វីដេអូ Trailer ភាពយន្ត Hunter Killer

ប្រភព៖ CNBC ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;