ក្រោយ​ទទួល​បាន GI ក្រូច​ថ្លុង​ខេត្ត​ក្រចេះ​ឡើង​ថ្លៃ ហើយ​បម្រើ​ទីផ្សារ​មិន​គ្រប់គ្រាន់​ទៀត

  • 2018-12-04 06:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


៦​ខែ​ហើយ​មកទល់​ខែធ្នូ​នេះ ដែល​ក្រូចថ្លុង​ខេត្តក្រចេះ​បានទទួល​សញ្ញា​សំគាល់​ភូមិសាស្ត្រ (GI) ពី​ក្រសួងពាណិជ្ជកម្ម​សម្រាប់​ផ្លែ​ក្រូចថ្លុង ដែល​ល្បី​មាន​រស់ជាតិ​ឆ្ងាញ់​ជាង​ក្រូចថ្លុង​ណាៗ​ទាំងអស់​នៅ​កម្ពុជា​យើង​នេះ​។ ពិសេស​ក្រូចថ្លុង​នៅ​កោះ​ទ្រុង​ ដែល​ស្ថិតនៅ​ត្រើយម្ខាង​នៃ​ក្រុង​ក្រចេះ​តែម្តង។

លោកស្រី ជាង រីណា ប្រធាន​សហគមន៍​អ្នក​ដាំ​ក្រូចថ្លុង​ខេត្តក្រចេះ​បាន​ប្រាប់ឲ្យ​ដឹង​នេះ​ថា ក្រោយពី​ទទួល​បាន​ស្លាក​សញ្ញា​សំគាល់​ភូមិសាស្ត្រ (GI) ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​មក ធ្វើឲ្យ​ក្រូចថ្លុង​ឡើងថ្លៃ​ខ្ពស់​ គឺ​ថ្លៃ ១៤០០រៀល​ក្នុង១​ផ្លែ ដែល​មុន​ការផ្តល់​ស្លាក​សញ្ញា​នេះ​ថ្លៃ​មួយ​ផ្លែ​តែ ៦០០០រៀល​ប៉ុណ្ណោះ​។

លោកស្រីបន្ដថា "យើង​ផ្សព្វផ្សាយ​នៅ​លើ​ទីផ្សារ​ទៅលើ​ផលិតផល​មួយ​នេះ គឺ​បាន​ច្រើនណាស់ តែ​យើង​ខ្វះ​ក្រូច​បម្រើ ឲ្យ​ទីផ្សារ​ទៅវិញ​។​ ផ្គត់ផ្គង់​បានតែ​ក្នុង​ទីផ្សារ​ក្រចេះ​មួយគត់​មកដល់​បច្ចុប្បន្ន​នេះ​។ ​មិនអាច​បោះ​មកលើ​ទីផ្សារ​ធំៗ​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប​បាន​នោះទេ មកទល់ពេលនេះ​។​ ហើយ​ផ្ទៃដី​ពង្រីក​ដំណាំ​ក្រូចថ្លុង​ក៏​មិនឃើញ​សញ្ញា​ណា​ឲ្យមាន​ការដាំ​ថ្មី​នោះទេ ក្រៅតែពី​បរិវេណ​ក្នុង​តំបន់​កោះ​ទ្រុង​នោះទេ"។

ដោយឡែក​លោក គុយ ហ៊ួត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​មានប្រសាសន៍ថា​ ផ្ទៃដី​ក្រូច​ថ្លុង​ត្រូវបាន​ពង្រីក​ដាំ ២០​ហិកតា​បន្ថែមទៀត​នៅ​ស្រុក​ចំនួន​បី ក្រៅពី​កោះ​ទ្រុង ​គឺ​គេ​ដាំ​ដោយ​ដោយ​ប្រើ​វិធី​ផ្សាំ​មែក ប្រើពេល​បី​ឆ្នាំ​បានទទួល​ផល៕

រូបភាព៖ រស្មី​កម្ពុជា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;