ឯកសារសំខាន់ចំនួន៤ នឹងត្រូវចុះហត្ថលេខា អំឡុងទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នៅឡាវ
- 2018-12-05 03:24:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកសារសំខាន់ចំនួន៤ នឹងត្រូវចុះហត្ថលេខា អំឡុងទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នៅឡាវ
ចន្លោះមិនឃើញ
តបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។ នេះបើយោងតាមលោកស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
១. កិច្ចព្រមព្រៀងស្ថីពីវិស័យសិក្សាធិការ ដែលពាក់ព័ន្ធការផ្តល់អាហារូបករណ៍គ្នាទៅវិញទៅមក
២. អនុស្សារណៈកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈពីឆ្នាំ ២០១៩ ដល់២០២១
៣. អនុស្សារណៈស្តីពីការខ្ចីសត្វដំរីពីប្រទេសឡាវមកដាក់នៅសួន សាហ្វារី ដើម្បីទុកត្រៀមរៀបចំក្នុងពិធីជាតិធំៗនាពេលខាងមុខនៅកម្ពុជា មានកិច្ចប្រជុំអាសេម និង ស៊ីហ្គេម និង
៤. អនុស្សារណៈនៃការទិញថាមពលអគ្គិសនីពីប្រទេសឡាវ និងខេត្តស្ទឹងត្រែង៕