កម្ពុជា-ឡាវ ឯកភាព​គ្នា​តភ្ជាប់​ស្ពាន​នៅ​ព្រំដែន​​ប្រទេស​ទាំង​ពីរ

  • 2018-12-05 08:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា-ឡាវ បាន​ឯកភាព​គ្នា​លើការ​តភ្ជាប់​ស្ពាន​រវាង​ប្រទេស​ទាំង​ពិរ ដែល​តភ្ជាប់​ពី​ភាគ​ខាងជើង​នៃ​ខេត្ត​ស្ទឹងត្រែង ខេត្ត​ព្រះវិហារ រហូត​ដល់​ខេត្ត​ចំប៉ាសាក់ របស់​ឡាវ។ ការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្រ្តី​បាន​ធ្វើឡើង​អំឡុង​សន្និសីទ​កាសែត ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ឡាវ ខណៈ​សម្ដេច​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​លោក ថងលូង ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ អំឡុង​សន្និសីទ​កាសែត នៅប្រទេស​ឡាវ នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ២០១៨
សម្ដេច​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា ការ​តភ្ជាប់​ស្ពាន​នេះ នឹង​ផ្ដល់​ឱកាស​ឲ្យ​ប្រជាជនប្រទេស​ទាំង​សងខាង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ទំនាក់ទំនង​ក្នុង​វិស័យអប់រំ ទេសចរណ៍ វប្បធម៌ និង​វិស័យផ្សេងៗទៀត ដែល​បាន​គ្រប​ដណ្ដប់​រួច​ហើយ​នៅ​ក្នុង​ការ​ការ​ពិភាក្សា​កាលពី​ព្រឹកមិញ​នេះ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;