បេក្ខភាព​ស្បែក​ជើង​មាស​ សម្លាប់​ក្ដី​សុបិន​ក្រុម​ថៃ​ ឈ្នះ​ពាន Suzuki Cup ជា​លើក​ទី​៦

  • 2018-12-06 01:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Adisak Kraisorn ដែល​ជា​បេក្ខភាព​ឈ្នះ​ពាន​រង្វាន់​ស្បែក​ជើង​មាស​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 បាន​ធ្វើ​ឲ្យ​ក្ដី​សុបិន​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ ក្នុង​ការ​ក្លាយ​ជា​ជើងឯក​ពាន​រង្វាន់​នេះ​ជា​លើក​ទី៦ រលាយបាត់​ បន្ទាប់ពី​ធ្វើឲ្យ​បាត់បង់​ឱកាស​ក្នុង​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​នៅ​ចុង​ម៉ោង តង់​ទី២​។

ក្នុង​ការ​ប្រកួត​ជើងទី២ វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ កាលពី​យប់មិញ ម្ចាស់​គ្រាប់​បាល់​ចំនួន ៨​គ្រាប់​ដែល​កំពុង​ឈរ​លើ​តារាង Top Scorer ដដែល បាន​ស៊ុត​បាញ់​ចាប ក្នុង​បាល់​១១ម៉ែត្រ នៅ​នាទី៩០+៦ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ កំពុង​ស្មើ​គ្នា​ជាមួយ​ក្រុម​ភ្ញៀវ ម៉ាឡេស៊ី ២-២។

លទ្ធផល​នេះ មាន​ន័យ​ថា ក្រុម​ថៃ ត្រូវ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ដោយសារ​ម៉ាឡេស៊ី មាន​គ្រាប់​បាល់​ក្រៅ​ដី​ចំនួន ២គ្រាប់ (កាល​ពី​ជើង​ទី១ ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ស្មើ​ថៃ ០-០​៖ ថៃ​គ្មាន​គ្រាប់​បាល​ក្រៅ​ដី​)។

សូមជម្រាបថា ​ថៃ​ ជាជើងឯក​ពានរង្វាន់នេះ ចំនួន ៥សម័យកាល ពោលគឺនៅឆ្នាំ ១៩៩៦, ២០០០, ២០០២, ២០១៤ និង ២០១៦ ។

ម៉ាឡេស៊ី ត្រូវ​រង់​ចាំ​អ៊ុត​មើល​ការ​ប្រកួត​រវាង វៀតណាម ជាមួយ ហ្វីលីពីន ល្ងាច​នេះ ថា​តើ​ក្រុម​ណា​នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ​ជួប​គ្នា។ កាលពី​ជើងទី១ ម្ចាស់​ផ្ទះ​ហ្វីលីពីន ត្រូវ​បាន​ក្រុម​ភ្ញៀវ វៀតណាម យក​ឈ្នះ​ដោយ​លទ្ធផល ១-២ ៕


អត្ថបទ៖ លាភ.